ស្ដាប់បុរសប្រមឹកនិយាយ

គូស្នេហ៍ពីរនាក់ប្រុសស្រីកំពុងតែប្រកៀកប្រកើយគ្នានៅលើកៅអីថ្មក្នុងសួនសារធារណៈ ស្រាប់តែឮសំឡេងបុរសម្នាក់ដើរទ្រេតទ្រោតសសៀរមកក្បែរខ្លួនគេដោយបុរសនោះនិយាយរអ៊ូៗតែ ​ម្នាក់ឯង៖

* សត្រូវរបស់សត្រូវយើងគឺជាមិត្តរបស់យើង!
* សង្សាររបស់សង្សាររបស់យើងគឺជាសត្រូវរបស់យើង!
* អ្នកដែលនឹកចំពោះយើងបំផុតគឺជាម្ចាស់បំណុលរបស់យើង!
* អ្នកដែលយើងចង់ជួបមុខបំផុតគឺអ្នកជំពាក់បំណុលយើង!
* ម៉ែបង្រៀនយើងឲ្យនិយាយពិត ប៉ុន្តែប្រពន្ធយើងទៅវិញទេដែលបង្ខំឲ្យយើងនិយាយកុហក!
* មនុស្សដែលអនាធិបតេយ្យបំផុតហ៊ានលូកហោប៉ៅរបស់យើងគឺជាប្រពន្ធរបស់យើង!
* ប្រពន្ធជាមនុស្សដែលយើងហ៊ានដកលុយចេញពីកាបូបដោយត្រង់ៗលើសពីការប្លន់តាមដង​ផ្លូវដែលយើងមិនទាំងហ៊ានប្ដឹងប៉ូលិស…
* បុរសប្រមឹកដើរហួសទៅបន្សល់ទុកគូស្នេហ៍នោះសម្លឹងមើលមុខគ្នាឡឹងឡង់…៕