វិធី៦យ៉ាងដើម្បីរស់បានយូរ

វាមិនមែនជាការងាយឡើយ ដើម្បីរស់បានយូរ ប៉ុន្តែវាក៏មិនមែនជាការពិបាកអ្វីដែរសំរាប់អ្នកដែលចង់រស់នៅបានយូរ ដោយអនុវត្តតាមគោលការណ៍ ដែលយើងបាននឹងរៀបរាបទាំង យ៉ាងខាងក្រោមនេះ។ តាមការស្រាវជ្រាវ អ្នកដែលបានអនុវត្តនូវវិធីនេះដោយខ្ជាប់ខ្ជួនឃើញថា លទ្ធផលទទួលបាន៥១ភាគរយក្នុងចំណោមប្រជាជនដែលបានចូលរួមការសាកល្បងនាចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ ២០០០។

វិធីទី១ ៖​ បន្ថែមផ្លែ Raspberry ទៅក្នុងប្រភេទអាហារម្សៅរបស់អ្នក

ប្រជាជនអាមេរិចកាំងភាគច្រើនទទួលទានផ្លែ Raspberry (ផ្លែឈើអំបូរស្ត័របឺរី) ចំនួនពី​១៤ ទៅ ១៧ ក្រាមក្នុងមួយថ្ងៃ សំរាប់របបអាហាររបស់ពួកគេ។ ដោយយោងទៅតាមការសិក្សារបស់ក្រុមស្រាវជ្រាវផ្នែកចំណីអាហារនៃប្រទេសហូឡង់បានអោយដឹងថា បើលោកអ្នកបរិភោគផ្លែឈើប្រភេទនេះបន្ថែមចំនួន ១០ ក្រាមទៀតនោះ លោកអ្នកនឹងកាត់បន្ថយឳកាសប្រឈមមុខនឹងជំងឺបេះដូងបាន ១៧ភាគរយ។ ការបរិភោគចំនីអាហារដោយមានការត្រឹមត្រូវ និងការបរិភោគអាហារដោយសម្បូរសារធាតុសសៃជួយឲ្យសារពាង្គកាយទប់ទល់នឹងការឡើងកូឡេស្តេរ៉ូល ពង្រឹងសកម្មភាពរបស់អាំងស្សូលីន និងជំរុញឲ្យការសម្រកទំងន់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។

វិធីទី ២ ៖ ពិសារទឹកតែបៃតង ឬតែខ្មៅ

បន្ត​ការ​អាន

ព្យាបាល​ជំងឺ

តាយាយ​មួយ​គូ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​កម្មវិធី​សំដែង​ធម៌​របស់​បព្វជិត​មួយ​រូប។
បព្វជិត​នោះ​និយាយ​អួត​ថា “ដើម្បី​បញ្ជាក់​ពី​ភាព​សក្ដិសិទ្ធិ​និង​មាន​ពិត​ប្រាកដ ខ្ញុំ​នឹង​ព្យាបាល​ជំងឺ​ជូន​ទស្សនិកជន​ក្នុង​ពេល​នេះ​តែម្ដង។ គ្រាន់​តែ​យក​ដៃ​ម្ខាង​ស្ទាប​អេក្រង់​ទូរទស្សន៍ ឯ​ដៃ​ម្ខាង​ទៀត​ស្ទាប​ត្រង់​កន្លែង​មាន​ជំងឺ គឺ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​អ្នករាល់គ្នា​លែង​មាន​ការ​ឈឺ​ចាប់។”
លោកយាយ​ឈឺ​ក្រពះ​យូរ​ឆ្នាំ ឮ​ដូច​នោះ​ក្រោក​ឡើង​ដើរ​ទៅ​លូក​ដៃ​ឆ្វេង​ស្ទាប​អេក្រង់​ទូរទស្សន៍​ ខណៈ​ដៃ​ស្ដាំ​ស្ទាប​ពោះ។
លោកតា​ធ្វើ​តាម​ដែរ ដោយ​ដៃ​ឆ្វេង​ស្ទាប​អេក្រង់​ទូរទស្សន៍ តែ​ដៃ​ស្ដាំ​លូក​ចូល​ក្នុង​ខោខ្លី។ លោកយាយ​ងាក​មក​ឃើញ​ស្រែក​គំហក៖ “គេ​ប្រាប់​ថា​ព្យាបាល​បាន​តែ​ការ​ឈឺចាប់​ប៉ុណ្ណោះ ចំណែក​របស់​ដែល​ងាប់​យូរ​ឆ្នាំ​ហើយ​អ្នក​ណា​ព្យាបាល​ឲ្យ​រស់រវើក​ឡើង​វិញ​ដូច​កាល​ពី​ក្មេង​បាន?

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង​ផ្ទុយ​ពី ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​បែរ​ជា​មាន​អាយុ​ខ្លី

ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់​ប្រទះឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្វើ​ឲ្យ​ស្លាប់​មុន​អាយុ។

លទ្ធផល​ស្រាវ​ជ្រាវ​នេះ ទទួល​បាន​ពី​ការ​វិភាគ​ទៅ​លើ​ស្ថិតិ​រៀបការ និង​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ជនជាតិ​ហុល្លង់ ចំនួន​២​លាន​នាក់​ឃើញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ប្រហែល​៧​ដល់​១០​ឆ្នាំ មាន​ប្រហែល​៧%​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ធៀប​នឹង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​ប្រហាក់ប្រហែល​គ្នា​ហើយ​ប្រសិន​បើ​ភាគី​ស្ត្រី​មាន​អាយុ​តិច​ជាង​ខាងលើ​ទៀត​នោះ គឺ​បុរស​កាន់​តែ​មាន​អាយុ​វែង​ថែម​ទៀត។

ផ្ទុយ​ទៅវិញ​ចំពោះ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​ជាង​ខ្លួន​ប្រហែល​៧​ទៅ​១០​ឆ្នាំ មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​ស្លាប់​មុន​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​ស្របាល​គ្នា​ដល់​ទៅ​២០% ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​លើស​ពី​១៥​ឆ្នាំ ភាព​ប្រថុយ​ប្រថាន​ខាង​លើ នឹង​កើន​ខ្ពស់​ដល់​ទៅ​៣០%

ក្រៅ​ពី​នេះ​បុរស​ដែល​អាច​ទាក់ទាញ​នារី​វ័យក្មេង​បាន​រមែង​ជា​បុរស​ដែល​មាន​សុខភាព​ល្អ មាន​បុណ្យ​សក្ដិ​ខ្ពង់ខ្ពស់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​មានចិត្ត​រីករាយ​គ្រប់​ពេល ខុល​ពី​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង គឺ​តែង​មាន​ចិត្ត​ក្រៀមក្រំ ព្រោះ​ប្ដី​រមែង​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​នាង​មាន​វ័យ​កាន់​តែ​ចាស់​បាត់បង់​សម្រស់ និង​អាច​រត់​ទៅ​រក​ស្រី​ក្មេង​ផ្សេង​ទៀត ក៏​ថា​បាន៕

ប្រការ​គួរ​ចៀសវាង​ក្នុង​ពេល​ផ្ទៃមុខ​ លោក​អ្នក​មាន​កើត​មុន

ប្រការ​គួរ​ចៀសវាង​ក្នុង​ពេល​ផ្ទៃមុខ​លោក​អ្នក​មាន​កើត​មុន

ពេល​លោក​អ្នក​មាន​កើត​មុន​នៅ​លើ​ផ្ទៃមុខ លោកអ្នកពិត​ជាមាន​អារម្មណ៍​មិនល្អ​ឡើយ ពីព្រោះ​មុន​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​លោក​អ្នក​បាត់បង់​សំរស់​អស់​ពាក់កណ្ដាល។ ហេតុនេះ​បើចង់​ឲ្យ​មុននៅលើមុខ​នោះ​ឆាប់​ជាសះ​ស្បើយ លោកអ្នក​ត្រូវ​អនុវត្តន៍​នូវ​វីធីសាស្រ្ត​មួយចំនួន​ដូចខាង​ក្រោម ៖