ស្ដាប់បុរសប្រមឹកនិយាយ

គូស្នេហ៍ពីរនាក់ប្រុសស្រីកំពុងតែប្រកៀកប្រកើយគ្នានៅលើកៅអីថ្មក្នុងសួនសារធារណៈ ស្រាប់តែឮសំឡេងបុរសម្នាក់ដើរទ្រេតទ្រោតសសៀរមកក្បែរខ្លួនគេដោយបុរសនោះនិយាយរអ៊ូៗតែ ​ម្នាក់ឯង៖

* សត្រូវរបស់សត្រូវយើងគឺជាមិត្តរបស់យើង!
* សង្សាររបស់សង្សាររបស់យើងគឺជាសត្រូវរបស់យើង!
* អ្នកដែលនឹកចំពោះយើងបំផុតគឺជាម្ចាស់បំណុលរបស់យើង!
* អ្នកដែលយើងចង់ជួបមុខបំផុតគឺអ្នកជំពាក់បំណុលយើង!
* ម៉ែបង្រៀនយើងឲ្យនិយាយពិត ប៉ុន្តែប្រពន្ធយើងទៅវិញទេដែលបង្ខំឲ្យយើងនិយាយកុហក!
* មនុស្សដែលអនាធិបតេយ្យបំផុតហ៊ានលូកហោប៉ៅរបស់យើងគឺជាប្រពន្ធរបស់យើង!
* ប្រពន្ធជាមនុស្សដែលយើងហ៊ានដកលុយចេញពីកាបូបដោយត្រង់ៗលើសពីការប្លន់តាមដង​ផ្លូវដែលយើងមិនទាំងហ៊ានប្ដឹងប៉ូលិស…
* បុរសប្រមឹកដើរហួសទៅបន្សល់ទុកគូស្នេហ៍នោះសម្លឹងមើលមុខគ្នាឡឹងឡង់…៕

សុខចិត្ដចុះនរកវិញ

នារីម្នាក់កាលពីនៅរស់បានធ្វើបុណ្យច្រើន លុះស្លាប់ទៅក៏បានឡើងឋានសួគ៌ទៅធ្វើជាទេពអប្សរ ដោយមានទេវទូតម្នាក់កំពុងជូនដំណើរនាង តាមផ្លូវជិតដល់ឋានសួគ៌ នាងបានឮសំលេងមនុសស្រី ស្រែកដោយក្ដីឈឺចាប់ ឆ្ងល់ពេកក៏សួរទៅទេវទូតថា “ហតុអ្វីបានជាសំលេងមនុស្សស្រីស្រែកយ៉ាង នេះ?” ទេវទូតក៏តបវិញថា “អ៎…គឺសំលេងរបស់មនុស្សដែលកំពុងក្លាយទៅជាទេពអប្សរហ្នឹងណា៎… គេកំពុងតែចោះខ្នងដាក់ស្លាប នឹងចោះក្បាលដាក់មកុដ” ។ ឮដូច្នោះនារីនោះភិតភ័យជាខ្លាំងទើប ប្រញាប់ប្រាប់ទៅទេវទូតវិញថា “បើអញ្ចឹងខ្ញុំលែងចង់ឡើងឋានសួគ៌ ធ្វើទេពអប្សរអីទៀតហើយ សុខចិត្ដចុះនរកវិញប្រសើរជាង” ។ “តើនាងដឹងទេថានៅនរក នាងត្រូវរងទុក្ខវេទនាខ្លាំងណាស់ ដោយក្នុងមួយថ្ងៃៗ នាងត្រូវពួកប្រុសៗរំលោភរាប់រយនាកឯណោះណា៎… យើងផ្ដល់ឱកាសអោយ នាងម្ដងទៀត គិតឲ្យបានល្អ..!” ទេវទូតបញ្ជាក់។ នារីនោះក៏តបមកវិញដោយម៉ឺងម៉ាត់ថា ” ខ្ញុំសុខចិត្ដ ចុះនរកវិញ ព្រោះថាទោះជាយ៉ាងណាក៏មិនចាំបាច់ចោះរន្ធថ្មី ប្រើរន្ធចាស់ដែលមានស្រាប់បាន “។