សុខចិត្ដចុះនរកវិញ

នារីម្នាក់កាលពីនៅរស់បានធ្វើបុណ្យច្រើន លុះស្លាប់ទៅក៏បានឡើងឋានសួគ៌ទៅធ្វើជាទេពអប្សរ ដោយមានទេវទូតម្នាក់កំពុងជូនដំណើរនាង តាមផ្លូវជិតដល់ឋានសួគ៌ នាងបានឮសំលេងមនុសស្រី ស្រែកដោយក្ដីឈឺចាប់ ឆ្ងល់ពេកក៏សួរទៅទេវទូតថា “ហតុអ្វីបានជាសំលេងមនុស្សស្រីស្រែកយ៉ាង នេះ?” ទេវទូតក៏តបវិញថា “អ៎…គឺសំលេងរបស់មនុស្សដែលកំពុងក្លាយទៅជាទេពអប្សរហ្នឹងណា៎… គេកំពុងតែចោះខ្នងដាក់ស្លាប នឹងចោះក្បាលដាក់មកុដ” ។ ឮដូច្នោះនារីនោះភិតភ័យជាខ្លាំងទើប ប្រញាប់ប្រាប់ទៅទេវទូតវិញថា “បើអញ្ចឹងខ្ញុំលែងចង់ឡើងឋានសួគ៌ ធ្វើទេពអប្សរអីទៀតហើយ សុខចិត្ដចុះនរកវិញប្រសើរជាង” ។ “តើនាងដឹងទេថានៅនរក នាងត្រូវរងទុក្ខវេទនាខ្លាំងណាស់ ដោយក្នុងមួយថ្ងៃៗ នាងត្រូវពួកប្រុសៗរំលោភរាប់រយនាកឯណោះណា៎… យើងផ្ដល់ឱកាសអោយ នាងម្ដងទៀត គិតឲ្យបានល្អ..!” ទេវទូតបញ្ជាក់។ នារីនោះក៏តបមកវិញដោយម៉ឺងម៉ាត់ថា ” ខ្ញុំសុខចិត្ដ ចុះនរកវិញ ព្រោះថាទោះជាយ៉ាងណាក៏មិនចាំបាច់ចោះរន្ធថ្មី ប្រើរន្ធចាស់ដែលមានស្រាប់បាន “។

វិធី៦យ៉ាងដើម្បីរស់បានយូរ

វាមិនមែនជាការងាយឡើយ ដើម្បីរស់បានយូរ ប៉ុន្តែវាក៏មិនមែនជាការពិបាកអ្វីដែរសំរាប់អ្នកដែលចង់រស់នៅបានយូរ ដោយអនុវត្តតាមគោលការណ៍ ដែលយើងបាននឹងរៀបរាបទាំង យ៉ាងខាងក្រោមនេះ។ តាមការស្រាវជ្រាវ អ្នកដែលបានអនុវត្តនូវវិធីនេះដោយខ្ជាប់ខ្ជួនឃើញថា លទ្ធផលទទួលបាន៥១ភាគរយក្នុងចំណោមប្រជាជនដែលបានចូលរួមការសាកល្បងនាចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ ២០០០។

វិធីទី១ ៖​ បន្ថែមផ្លែ Raspberry ទៅក្នុងប្រភេទអាហារម្សៅរបស់អ្នក

ប្រជាជនអាមេរិចកាំងភាគច្រើនទទួលទានផ្លែ Raspberry (ផ្លែឈើអំបូរស្ត័របឺរី) ចំនួនពី​១៤ ទៅ ១៧ ក្រាមក្នុងមួយថ្ងៃ សំរាប់របបអាហាររបស់ពួកគេ។ ដោយយោងទៅតាមការសិក្សារបស់ក្រុមស្រាវជ្រាវផ្នែកចំណីអាហារនៃប្រទេសហូឡង់បានអោយដឹងថា បើលោកអ្នកបរិភោគផ្លែឈើប្រភេទនេះបន្ថែមចំនួន ១០ ក្រាមទៀតនោះ លោកអ្នកនឹងកាត់បន្ថយឳកាសប្រឈមមុខនឹងជំងឺបេះដូងបាន ១៧ភាគរយ។ ការបរិភោគចំនីអាហារដោយមានការត្រឹមត្រូវ និងការបរិភោគអាហារដោយសម្បូរសារធាតុសសៃជួយឲ្យសារពាង្គកាយទប់ទល់នឹងការឡើងកូឡេស្តេរ៉ូល ពង្រឹងសកម្មភាពរបស់អាំងស្សូលីន និងជំរុញឲ្យការសម្រកទំងន់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។

វិធីទី ២ ៖ ពិសារទឹកតែបៃតង ឬតែខ្មៅ

បន្ត​ការ​អាន

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង​ផ្ទុយ​ពី ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​បែរ​ជា​មាន​អាយុ​ខ្លី

ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់​ប្រទះឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្វើ​ឲ្យ​ស្លាប់​មុន​អាយុ។

លទ្ធផល​ស្រាវ​ជ្រាវ​នេះ ទទួល​បាន​ពី​ការ​វិភាគ​ទៅ​លើ​ស្ថិតិ​រៀបការ និង​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ជនជាតិ​ហុល្លង់ ចំនួន​២​លាន​នាក់​ឃើញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ប្រហែល​៧​ដល់​១០​ឆ្នាំ មាន​ប្រហែល​៧%​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ធៀប​នឹង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​ប្រហាក់ប្រហែល​គ្នា​ហើយ​ប្រសិន​បើ​ភាគី​ស្ត្រី​មាន​អាយុ​តិច​ជាង​ខាងលើ​ទៀត​នោះ គឺ​បុរស​កាន់​តែ​មាន​អាយុ​វែង​ថែម​ទៀត។

ផ្ទុយ​ទៅវិញ​ចំពោះ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​ជាង​ខ្លួន​ប្រហែល​៧​ទៅ​១០​ឆ្នាំ មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​ស្លាប់​មុន​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​ស្របាល​គ្នា​ដល់​ទៅ​២០% ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​លើស​ពី​១៥​ឆ្នាំ ភាព​ប្រថុយ​ប្រថាន​ខាង​លើ នឹង​កើន​ខ្ពស់​ដល់​ទៅ​៣០%

ក្រៅ​ពី​នេះ​បុរស​ដែល​អាច​ទាក់ទាញ​នារី​វ័យក្មេង​បាន​រមែង​ជា​បុរស​ដែល​មាន​សុខភាព​ល្អ មាន​បុណ្យ​សក្ដិ​ខ្ពង់ខ្ពស់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​មានចិត្ត​រីករាយ​គ្រប់​ពេល ខុល​ពី​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង គឺ​តែង​មាន​ចិត្ត​ក្រៀមក្រំ ព្រោះ​ប្ដី​រមែង​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​នាង​មាន​វ័យ​កាន់​តែ​ចាស់​បាត់បង់​សម្រស់ និង​អាច​រត់​ទៅ​រក​ស្រី​ក្មេង​ផ្សេង​ទៀត ក៏​ថា​បាន៕

ហេតុ​អ្វី​បាន​ថា ឆ្កែ​គួរឲ្យ​ស្រលាញ់​ជាង​មនុស្ស​ស្រី?

ហេតុ​អ្វី​បាន​ថា ឆ្កែ​គួរឲ្យ​ស្រលាញ់​ជាង​មនុស្ស​ស្រី?

បាន​ថា​ឆ្កែ​គួរ​ឲ្យ​ស្រលាញ់​ជាង​មនុស្ស​ស្រី​ព្រោះ ៖

  • ឆ្កែ​មិន​ចេះ​និយាយ (ច្រើន)

  • ឆ្កែ​មិន​ចេះ​ដើរ​ទិញ​របស់​របរ​ផ្ដេសផ្ដាស

  • ឆ្កែ​មិន​ចេះ​ងង៉ក់​ដាក់​អ្នក

  • ឆ្កែ​មិន​ដែល​ចង់​បាន​កាដូ​ក្នុង​ថ្ងៃ​បុណ្យ​ផ្សេងៗ

  • ឆ្កែ​អត់​ទោស​ឲ្យ​អ្នក ពេល​អ្នក​លួច​ទៅ​លេង​និង​ឆ្កែ​ផ្សេង​ទៀត

  • ឆ្កែ​វា​សប្បាយ​ចិត្ត​ពេល​អ្នក​ទិញ​ត្រឹម​បាយ​ឆា​មក​ផ្ញើ​វា​ដោយ​មិន​ទាមទារ​រហូត​ទៅ​ដល់​ហេមបឺហ្គ័រ ឬ​ភីហ្សារ​ឡើយ

  • ឆ្កែ​វា​នៅ​តែ​រីករាយ​ស្វាគមន៍​អ្នក ទោះ​ជា​ពេល​អ្នក​ចូល​ផ្ទះ​យប់ជ្រៅ ឬ​ដាច់​យប់

    (អ្នក​យល់​ចិត្ត​ឆ្កែ)