ស្ដាប់បុរសប្រមឹកនិយាយ

គូស្នេហ៍ពីរនាក់ប្រុសស្រីកំពុងតែប្រកៀកប្រកើយគ្នានៅលើកៅអីថ្មក្នុងសួនសារធារណៈ ស្រាប់តែឮសំឡេងបុរសម្នាក់ដើរទ្រេតទ្រោតសសៀរមកក្បែរខ្លួនគេដោយបុរសនោះនិយាយរអ៊ូៗតែ ​ម្នាក់ឯង៖

* សត្រូវរបស់សត្រូវយើងគឺជាមិត្តរបស់យើង!
* សង្សាររបស់សង្សាររបស់យើងគឺជាសត្រូវរបស់យើង!
* អ្នកដែលនឹកចំពោះយើងបំផុតគឺជាម្ចាស់បំណុលរបស់យើង!
* អ្នកដែលយើងចង់ជួបមុខបំផុតគឺអ្នកជំពាក់បំណុលយើង!
* ម៉ែបង្រៀនយើងឲ្យនិយាយពិត ប៉ុន្តែប្រពន្ធយើងទៅវិញទេដែលបង្ខំឲ្យយើងនិយាយកុហក!
* មនុស្សដែលអនាធិបតេយ្យបំផុតហ៊ានលូកហោប៉ៅរបស់យើងគឺជាប្រពន្ធរបស់យើង!
* ប្រពន្ធជាមនុស្សដែលយើងហ៊ានដកលុយចេញពីកាបូបដោយត្រង់ៗលើសពីការប្លន់តាមដង​ផ្លូវដែលយើងមិនទាំងហ៊ានប្ដឹងប៉ូលិស…
* បុរសប្រមឹកដើរហួសទៅបន្សល់ទុកគូស្នេហ៍នោះសម្លឹងមើលមុខគ្នាឡឹងឡង់…៕

វិធី៦យ៉ាងដើម្បីរស់បានយូរ

វាមិនមែនជាការងាយឡើយ ដើម្បីរស់បានយូរ ប៉ុន្តែវាក៏មិនមែនជាការពិបាកអ្វីដែរសំរាប់អ្នកដែលចង់រស់នៅបានយូរ ដោយអនុវត្តតាមគោលការណ៍ ដែលយើងបាននឹងរៀបរាបទាំង យ៉ាងខាងក្រោមនេះ។ តាមការស្រាវជ្រាវ អ្នកដែលបានអនុវត្តនូវវិធីនេះដោយខ្ជាប់ខ្ជួនឃើញថា លទ្ធផលទទួលបាន៥១ភាគរយក្នុងចំណោមប្រជាជនដែលបានចូលរួមការសាកល្បងនាចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ ២០០០។

វិធីទី១ ៖​ បន្ថែមផ្លែ Raspberry ទៅក្នុងប្រភេទអាហារម្សៅរបស់អ្នក

ប្រជាជនអាមេរិចកាំងភាគច្រើនទទួលទានផ្លែ Raspberry (ផ្លែឈើអំបូរស្ត័របឺរី) ចំនួនពី​១៤ ទៅ ១៧ ក្រាមក្នុងមួយថ្ងៃ សំរាប់របបអាហាររបស់ពួកគេ។ ដោយយោងទៅតាមការសិក្សារបស់ក្រុមស្រាវជ្រាវផ្នែកចំណីអាហារនៃប្រទេសហូឡង់បានអោយដឹងថា បើលោកអ្នកបរិភោគផ្លែឈើប្រភេទនេះបន្ថែមចំនួន ១០ ក្រាមទៀតនោះ លោកអ្នកនឹងកាត់បន្ថយឳកាសប្រឈមមុខនឹងជំងឺបេះដូងបាន ១៧ភាគរយ។ ការបរិភោគចំនីអាហារដោយមានការត្រឹមត្រូវ និងការបរិភោគអាហារដោយសម្បូរសារធាតុសសៃជួយឲ្យសារពាង្គកាយទប់ទល់នឹងការឡើងកូឡេស្តេរ៉ូល ពង្រឹងសកម្មភាពរបស់អាំងស្សូលីន និងជំរុញឲ្យការសម្រកទំងន់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។

វិធីទី ២ ៖ ពិសារទឹកតែបៃតង ឬតែខ្មៅ

បន្ត​ការ​អាន

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង​ផ្ទុយ​ពី ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​បែរ​ជា​មាន​អាយុ​ខ្លី

ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់​ប្រទះឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្វើ​ឲ្យ​ស្លាប់​មុន​អាយុ។

លទ្ធផល​ស្រាវ​ជ្រាវ​នេះ ទទួល​បាន​ពី​ការ​វិភាគ​ទៅ​លើ​ស្ថិតិ​រៀបការ និង​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​ជនជាតិ​ហុល្លង់ ចំនួន​២​លាន​នាក់​ឃើញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​តិច​ជាង​ខ្លួន​ប្រហែល​៧​ដល់​១០​ឆ្នាំ មាន​ប្រហែល​៧%​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ធៀប​នឹង​បុរស​ដែល​មាន​ប្រពន្ធ​អាយុ​ប្រហាក់ប្រហែល​គ្នា​ហើយ​ប្រសិន​បើ​ភាគី​ស្ត្រី​មាន​អាយុ​តិច​ជាង​ខាងលើ​ទៀត​នោះ គឺ​បុរស​កាន់​តែ​មាន​អាយុ​វែង​ថែម​ទៀត។

ផ្ទុយ​ទៅវិញ​ចំពោះ​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង​ជាង​ខ្លួន​ប្រហែល​៧​ទៅ​១០​ឆ្នាំ មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​ស្លាប់​មុន​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​ស្របាល​គ្នា​ដល់​ទៅ​២០% ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​លើស​ពី​១៥​ឆ្នាំ ភាព​ប្រថុយ​ប្រថាន​ខាង​លើ នឹង​កើន​ខ្ពស់​ដល់​ទៅ​៣០%

ក្រៅ​ពី​នេះ​បុរស​ដែល​អាច​ទាក់ទាញ​នារី​វ័យក្មេង​បាន​រមែង​ជា​បុរស​ដែល​មាន​សុខភាព​ល្អ មាន​បុណ្យ​សក្ដិ​ខ្ពង់ខ្ពស់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​មានចិត្ត​រីករាយ​គ្រប់​ពេល ខុល​ពី​ស្ត្រី​ដែល​មាន​ប្ដី​ក្មេង គឺ​តែង​មាន​ចិត្ត​ក្រៀមក្រំ ព្រោះ​ប្ដី​រមែង​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​នាង​មាន​វ័យ​កាន់​តែ​ចាស់​បាត់បង់​សម្រស់ និង​អាច​រត់​ទៅ​រក​ស្រី​ក្មេង​ផ្សេង​ទៀត ក៏​ថា​បាន៕

ហេតុ​អ្វី​បាន​ថា ឆ្កែ​គួរឲ្យ​ស្រលាញ់​ជាង​មនុស្ស​ប្រុស?

ហេតុ​អ្វី​បាន​ថា ឆ្កែ​គួរឲ្យ​ស្រលាញ់​ជាង​មនុស្ស​ប្រុស?

ឆ្កែ​គួរ​ឲ្យ​ស្រលាញ់​ជាង​មនុស្ស​ប្រុស​ព្រោះ ៖

  • ឆ្កែ​នឹក​ទៅ​ដល់​អ្នក​ពេល​អ្នក​មិន​នៅ​ផ្ទះ

  • ឆ្កែ​វា​ដឹក​កំហុស​វា ពេល​វា​ធ្វើអ្វី​មួយ​ខុល

  • ឆ្កែ​មិន​និយាយ​ដើម​មិត្ត​ភក្ដិ​របស់​អ្នក

  • អ្នក​អាច​បង្កាប់​បញ្ជា​ឆ្កែ​បាន

  • ឆ្កែ​វា​ដឹង​ថា​មិត្ត​ភក្តិ​របស់​វា គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ផ្ទះ​ទេ

  • ពេល​អ្នក​ចាស់ វា​មិន​បោះបង់​អ្នក​ទៅ​រក​ម្ចាស់​ក្មេង​ទៀត។

      (អ្នក​ស្រលាញ់​ឆ្កែ)