កម្មវិធី​ កុំព្យូទ័រ Oracle FLEXCUBE ជួយ​គាំទ្រ​ដល់​ការ​រីក​ចំរើន​ប្រព័ន្ធ​ ហិរញ្ញវត្ថុ​របស់​កម្ពុជា

រាជ ​ធានី​ភ្នំពេញ ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ជា​ធនាគារ​កណ្ដាល​ទទួលបន្ទុក​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា បាន​ផ្ដួច​ផ្ដើម​ប្រើ​កម្មវិធី Oracle FLEXCUBE Universal Banking ជា​កម្មវិធី​ប្រតិបត្តិការ​មូលដ្ឋាន​រួម​ របស់​ធនាគារ។ ធនាគារ​កណ្ដាល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រើ​កម្មវិធី Oracle FLEXCUBE នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៩។

  • ក្នុង​នាម​ជា​និយ័ត​ករ​កិច្ចការ​ធនាគារ​ របស់​ជាតិ ធនាគារជាតិនៃកម្ពុជា ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​រៀបចំ និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ព្រះ​រាជា​ណា​ ចក្រ​កម្ពុជា។

  • ការអនុវត្ត​ប្រព័ន្ធ​ធនាគារ​មូលដ្ឋាន​រួម ​ថ្មី របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺ​ជា​សមាស​ធាតុ​សំខាន់​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ដែល​ទទួល​បាន​ការ​គាំទ្រ ​បន្ត​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

  • បន្ត​ការ​អាន